Click here to change language

ព័ត៌មានថ្មីៗ

Six Reasons Companies Should Embrace CSR

អំពីក្រុមហ៊ុន

 

3S Groups ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2008 ដោយ​មាន​គោលបំណង​ធ្វើ​ឱ្យ​ទំនួលខុសត្រូវ​សង្គម​នៃតម្រូវ​ការ​​​​រោង​ចក្រល្អប្រសើរ​​​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អាជីវកម្ម​របស់​យើង​ត្រូវ​បាន​កសា​ឡើង​នៅ​លើ​គុណ​តម្លៃ​​ពោល​គឺ​: ការ​ប្តេ​ជ្ញា​ចិត្ត​​​​ សុចរិត​ភាព ​និង ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​អតិថិជន​របស់​យើង​។ យើង​មាន​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​ស្តង់​ដា​រ​អនុលោម​តាម​ច្បាប់​នៃ​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​នេះ​​ដើម្បី​ឱ្យ​បានឆ្លើយតប​ជាមួយ​នឹង​តម្រូវ​ការ​នៃ​សហគមន៍​អន្តរជាតិទាំងមូល​។​ ​ ដៃគូ​ស្ថាបនិក​របស់​យើង​បានយល់ជាក់ច្បាស់ជាមួយ​បរិស្ថាន​រោងចក្រ​ដូច្នេះ​ ​ក្នុង​​រាល់​ដំណោះ​ស្រាយ​យើងធ្វើ​បទ​បង្ហាញ​​​ យើង​ប្រាកដ​ថា ​វា​គឺ​ជា​ស្ថានភាព​ជោគជ័យទាំងសងខាង​សម្រាប់​ភាគី​ទាំងអស់ដែលបានចូលរួម​​។

ប៉ុន្មាន​ឆ្នាំ​មក​នេះ​​​ ​យើង​បាន​ពង្រីក​ជំនាញ​របស់​យើងខ្ញុំ ក្នុង​ការ​ជួយ​ដល់រោងចក្របង្កើននូវស្តង់​ដា​រ​អនុលោម តាមច្បាប់​។ បច្ចុប្បន្ន 3S Groups បាន​ផ្តល់ជូននូវ​ការ​បម្រើ​សេវាកម្ម​ដូច​ខាងក្រោម​:

  1. ការ​វាយ​តម្លៃ​ជាមុនទៅលើគម្រោង​របស់​រោងចក្រ​លើ​តម្រូវ​ការ​អនុលោម​តាម​ច្បាប់​របស់​ពួក​គេ​ និង ​ផ្ដល់​ជំនួយ​ក្នុង​ការ​បង្កើត​ស្តង់​ដា​រ​អនុលោម​តាម​ច្បាប់​ជា​ពិសេសនៅ​ក្នុងចំនុចក្រមសីលធម៌​នៃ​ការ​អនុលោម​តាម​ច្បាប់​ ​និង CTPAT នេះ​។
  2. សម្រុះសម្រួលរោងចក្រនិងសវនករភាគីទី៣ សម្រាប់រៀបចំការអនុលោមតាមច្បាប់ មុនការធ្វើសវនកម្ម និង ក្រោយការធ្វើសវនកម្ម ។
  3. ធ្វើជាភាគីទី 3 វាយតម្លៃលើគម្រោងដែលតម្រូវឱ្យមានការវាយតម្លៃតាមជំនាញ។
  4. ផ្តល់ការបណ្តុះបណ្តាលនិងសិក្ខាសាលាស្តីពីសីលធម៌ក្នុងការអនុលោមតាមច្បាប់ និង តម្រូវការ CTPAT តម្រូវលើតម្រូវការរបស់អតិថិជន។
  5. ធ្វើ​ការសិក្សាស្រាវជ្រាវ​ ​ជា​ពិសេស​ផ្តោ​ត​លើ​តម្រូវ​ការរបស់​រោង​ចក្រ​។
  6. ផ្តល់នូវតម្រូវការដែលមានគុណភាពក្នុងការផ្គត់ផ្គង់ផ្នែកបច្ចេកទេសសំរាប់ភ្ញៀវដែលមិនមានការិយាល័យនៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើតម្រូវការជាក់លាក់របស់អតិថិជន។

 

សរុបមក គោលដៅរបស់ ,3S Groups គឺពិចារណា កំណត់ និងតំរង់ទិសអតិថិជនរបស់យើងដោយមានការផ្តល់ជូននូវឧបករណ៍សមស្របក្នុងការបង្កើតនូវការអនុវត្តអាជីវកម្មប្រកបដោយមនុស្សធម៏ឲកាន់តែមានផលិតភាពបន្ថែមទៀត ។